នាព្រឹកថ្ងៃអង្គារ ០២ រោច ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២៣ ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (នាយកដ្ឋានផែនការថវិកា) ដឹកនាំដោយលោក អ៊ុក សុផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន បានអញ្ជើញចុះមកប្រជុំណែនាំអនុវត្ត និងពង្រឹងសមត្ថភាពបន្ថែមដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការបំពេញតារាងគណនាចំណាយលម្អិតថ្មីសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាបីឆ្នាំរំកិល និង គម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំ, រៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម និងរៀបចំផែនការតាមដានសមិទ្ធកម្ម និងរបាយការណ៍សមិទ្ធកម្មប្រចាំឆ្នាំ